ពិធីបុណ្យក្នុងព្រះពុទ្ធសាសនា

ទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់គ្នា សូមព្រះមរមរាជានុញ្ញាតដ៌ខ្ពង់ខ្ពស់ជាទីបំផុត ក្រាបបង្គំថ្វាយព្រះរាជមហាកុសលចំពោះ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯករាជភាពជាតិខ្មែរ ជាទីសក្ការៈដ៌ខ្ពង់ខ្ពស់ជាទីបំផុត ដែលទ្រង់យាងសោយទីវង្គតក្នុងព្រះជន្មាយុ ៩០ វស្សា នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ វេលាម៉ោង ១:២០ នាទី ទៀបភ្លឺ ដោយជរាពាធ។ ឥទំ វោ បុញ្ញំ មហាវីររាជស្ស ហោតុ សុខិតោ ហោតុ មហាវីររាជា ក្នុងថ្ងៃប្រកបដោយទុក្ខក្រៀបក្រំនេះ ទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់ សូមលើកអញ្ជលី ប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងបុណ្យកុសលគ្រប់យ៉ាងរបស់ទូលព្រះបង្គំ ខ្ញុំម្ចាស់ដែលបានបំពេញធ្វើមកហើយ សូមថ្វាយ ព្រះករុណាជាអម្ចាស់ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ សូមព្រះមហាវីរក្សត្រទ្រង់ព្រះមេត្តាអនុមោទនានូវបុណ្យកុសលនេះ ហើយសូមព្រះអង្គទ្រង់សម្រេចនូវព្រះបរមសុខគ្រប់យ៉ាង និងបានបដិសន្ធិ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូម ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ ជាទីសក្ការៈដ៌ខ្ពង់ខ្ពស់បំផុត ទ្រង់ទទួលនូវមហាកុសលទាំងឡាយនេះ អំពីទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់គ្នា។
  
​​ពិធីបុណ្យ
បុណ្យមាឃបូជា
បុណ្យពិសាខបូជា
បុណ្យចូលព្រះវស្សា
បុណ្យភ្ជំបិណ្ឌ
បុណ្យចេញព្រះវស្សា
បុណ្យកឋិនទាន
​​គេហទំព័រព៌ត័មាន
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo

បុណ្យកឋិនទាន

ភិក្ខុទាំងឡាយនោះ ក៏ក្រាបបង្គំទូល នូវសេចក្តីលំបាករបស់ខ្លួនដែលមានមកតាមផ្លូវ ដោយសព្វគ្រប់តាមដំណើរ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់សំដែងធម្មីកថា ប្រារពអំពីសង្សារវដ្តមិនមានទីបំផុត ប្រោសប្រទានដល់ភិក្ខុទាំងនោះ។ លុះចប់ធម៌ហើយ ភិក្ខុទាំងអស់នោះ បានជាអរហន្តទាំងអស់អង្គ រួចហើយក៏នាំគ្នាក្រាបថ្វាយបង្គំលាព្រះសម្ពុទ្ធ វិលទៅកាន់លំនៅរបស់ខ្លួនវិញ។ បន្ទាប់អំពីនោះមក ព្រះមានព្រះភាគទ្រង់ព្រះតម្រិះថា បើប្រសិនជាតថាគតបានតែងតាំងកឋិនត្ថារកិច្ច ទុកពីគ្រាមុន ម្លេះសមភិក្ខុទាំងឡាយនោះបានលះចីវរមួយទុកនៅទីកន្លែង ជាប់មកតែស្បង់ចីវរតែប៉ុណ្ណោះ មានអត្ថភាពស្រាលមិនលំបាកយ៉ាងនេះសោះឡើយ។ ហើយកឋិនត្ថារកិច្ចនេះ ព្រះពុទ្ធរាល់ព្រះអង្គ ក៏តែងអនុញ្ញាតទុកដល់សាវក ពុំដែលលះបង់ផង។ ព្រះដ៏មានព្រះភាគទ្រង់ព្រះតម្រិះដូច្នេះហើយ ទើបទ្រង់ហៅភិក្ខុទាំងឡាយមក រួចហើយក៏ទ្រង់អនុញ្ញាតកថិនត្ថារកិច្ច ដោយព្រះពុទ្ធដីកាថា៖ " អនុជានាមិ ភក្ខវេ វស្សំ វុដ្ឋានំ ភិក្ខុនំ កឋិនំ។ អត្ថរិតុំ អត្ថតំ កឋិនទានំ វោ ភក្ខវេ បញ្ច កប្បិស្សន្តិ។ " ប្រែថា " ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យភិក្ខុទាំងឡាយ ដែលបាននៅចាំវស្សារួចហើយ ទទួលក្រាលគ្រងកឋិន។ ម្នាលភិក្ខុទាំងឡាយ! កាលបើភិក្ខុទាំងឡាយ បានក្រាលគ្រងកឋិនហើយ នឹងបានសម្រេចអានិសង្ស៥ប្រការ។"

បន្ទាប់មក ព្រះសម្ពុទ្ធទ្រង់ពុទ្ធានុញ្ញាត ឱ្យភិក្ខុទទួលស្បង់អំពីពុទ្ធបរិស័ទ និងគហបតីទាំងឡាយ ក្នុងពេលមួយខែ កំណត់ពីថ្ងៃ១រោចខែអស្សុជ រហូតដល់ថ្ងៃ១៥កើតពេញបូណ៌មី ខែកក្តឹក(រវាងពាក់កណ្តាលខេតុលា រហូតដល់ពាក់កណ្តាលខេវិច្ឆកា)។ ព្រះដ៏មានព្រះភាគទ្រង់ព្រះមេត្តា ប្រោសអនុញ្ញាត ភិក្ខុសង្ឃដែលអនុមោទនា និងក្រាលគ្រង កឋិននោះ បាននូវអានិសង្ស៥ប្រការ។ ជនមានសទ្ធា ដែលបានធ្វើកឋិនទាន ឈ្មោះថា ជាអ្នកបានគោរពនូវព្រះពុទ្ធដីកាដែលទ្រង់បានអនុញ្ញាត អោយភិក្ខុសង្ឃបានទទួលនូវអានិសង្ស៥ប្រការផង ជាអ្នកមានចិត្ត អាណិតអាសូរចំពោះភិក្ខុសង្ឃ ដែលគង់ចាំវស្សាអស់មួយត្រៃមាសនោះ ផង និងជាអ្នកតអាយុព្រះពុទ្ធសាសនាអស់កាលជាយូរអង្វែងទៅផង។

ព្រះសម្ពុទ្ធទ្រង់សំដែងថា៖ " សុខស្ស ទាតា មេធាវី សុខំ សោ អធិគច្ឆតិ។ " ប្រែថា " ជនដ៏មានប្រាជ្ញា(ណាមួយ) បានធ្វើនូវសេចក្តីសុខស្រួល(ដល់អ្នកដទៃ) ជននោះឯង រមែងបានជួបប្រទះនឹងសេចក្តីសុខស្រួល(ជាពិតប្រាកដពុំខានឡើយ)។ " សេចក្តីអធិប្បាយយ៉ងនេះថា៖ ជនណាបានធ្វើកឋិនទាន ដែលនាំអោយព្រះភិក្ខុសង្ឃ បានអានិសង្ស៥យ៉ាង ក្នុងរវាង៥ខែ បានឈ្មោះថា ជាអ្នកអោយសេចក្តីសុខស្រួលដល់អ្នកដទៃ នៅក្នុងបច្ចុប្បន្នជាតិ ជននោះឯងតែងតែបានសុខ ក្នុងមនុស្សលោកនិងទេវលោក ក្នុងពេលអនាគត។ ដោយអំណាចផលានិសង្សនៃកឋិនទាននោះ ក្នុងអនាគតកាលជននោះនឹងបានជាឯហិភិក្ខុឬឯហិភិក្ខុនី ដេលមានត្រៃចីវរកើតឡើងឯកឯង ដោយឫទ្ធិ នៅពេលបព្វជ្ជាជាបព្វជិតក្នុងសាសនាព្រះពុទ្ធអង្គណាមួយ ហើយក៏នឹងបានសំរេចមគ្គផល និព្វានក្នុងពេលបច្ចុប្បន្ននោះ ជាពិតប្រាកដពុំខានឡើយ។ តាំងពីពេលនោះមក បុណ្យកឋិនបានក្លាយជាបុណ្យទំនៀមមួយរបស់ពុទ្ធបរិស័ទ ដើម្បីបំពេញនូវសេចក្តីត្រូវការស្បង់ចីវរដ៏វិសេសនេះ។

វេលារាត្រី មុនថ្ងៃបុណ្យកឋិន ទាយក-ទាយិកាម្ចាស់ដើមបុណ្យនិងញាតិមិត្ត នាំគ្នា យកត្រៃចីវរ និងគ្រឿងបរិក្ខារផ្សេងៗ ទៅកាន់ទីវត្តដែលគេបានទាក់ទងស្និទ្ធស្នាល រួចមកហើយ និងធ្វើកុសលខ្លះៗដូចជាៈ ថ្វាយបង្គំព្រះរតនត្រ័យ អារធនាព្រះសង្ឃចំរើនព្រះបរិត និងស្តាប់ព្រះសង្ឃសំដែងធម្មទេសនា(ស្តីអំពីអានិសង្សកឋិន)។ លុះព្រឹកស្អែកឡើង ទាយក-ទាយិកា និងពុទ្ធបរិស័ទ ម្ចាស់ដើមបុណ្យនាំគ្នាទៅកាន់វត្តម្តងទៀត។ គេប្រារព្ធពិធីថ្វាយបង្គំព្រះរតនត្រ័យសមាទានសីល៥ ឬសីល៨ ដាក់បាត្របង្សុកូល និងវេរភត្តប្រគេនព្រះសង្ឃ។ បន្ទាប់ពីថ្ងៃត្រង់ ទាយកទាយិកា ម្ចាស់ដើមបុណ្យនិងញាតិមិត្ត នាំគ្នាទូលពានត្រៃចីវរ និងកាន់ទ្រនូវគ្រឿងបរិក្ខារជាបរិវារកឋិនផ្សេងៗ ដើរប្រទក្សិណព័ទ្ធជុំវិញរោងឧបោសថ(ឬព្រះវិហារ) ចំនួន៣ជុំ។ អ្នកទាំងអស់ត្រូវបាននាំមុខដោយក្រុមភ្លេងកំប្លែងឆៃយ៉ាំ និងភិក្ខុសង្ឃសូត្រធម៌ ព្រមទាំងមានពុទ្ធបរិស័ទទាំងហ្វូងដង្ហែតាមពីខាងក្រោយ។

បន្ទាប់មក ត្រៃចីវរ និងគ្រឿងបរិក្ខារជាបរិវារកឋិន ត្រូវបានវេរប្រគេនចំពោះភិក្ខុសង្ឃ ដោយអនុលោមតាមក្បួននិងទម្រង់ការដែលបានបញ្ញត្តិទុកមក។ ពេលពិធីវេរអង្គកឋិនបានចប់សព្វគ្រប់ហើយ គឺជានាទីរបស់សង្ឃដើម្បីជួបជុំសារជាថ្មីឡើងវិញ នៅក្នុងរោងឧបោសថឬព្រះវិហារ និងដើម្បីប្រារព្ធពិធីឆ្លងកឋិនទាន(សម្ពោធកឋិន) ទៅតាមវិន័យបញ្ញត្តិ។ តាមធម្មតា គ្រូចៅអធិការឬថេរភិក្ខុ នៅក្នុងវត្តត្រូវធ្វើសំណូមពរអោយមានភិក្ខុមួយរូប ជាតំណាងសង្ឃ ដើម្បីអនុមោទនានិងក្រាលគ្រងអង្គកឋិន។ ជាយថាហេតុ ភិក្ខុអង្គណាដែលមានស្បង់ចីវររហែកដាចនិងត្រូវជ្រើសរើសឡើង។ រោងឧបោសថ ឬ ព្រះវិហារ គឺជាកន្លែងសម្រាប់ធ្វើសង្ឃកម្មពិសេស(សម្ពោធកឋិន)នេះ។ ពិធីនេះ ដោយឡែកសម្រាប់តែសង្ឃ ពួកគ្រហស្ថមិនអាចចូលរួមជាមួយបានឡើយ។

ពុទ្ធបរិស័ទមានជុំនឿថា ការធ្វើបុណ្យកឋិន នៅវត្តដែលមានព្រះវិហារបញ្ចុះ សីមារួចហើយ ទើបបានអានិសង្សច្រើន។នៅប្រទេសខ្មែរ បុណ្យកឋិន គឺជាបុណ្យសប្បាយអឹកធឹក មានពណ៌ចំរុះឆើតឆាយមានទិដ្ឋភាពជាបុណ្យ ពុទ្ធសាសនាយ៉ាងមហោឡារឹក។ជាការពិតណាស់ បុណ្យកឋិន គឺជាឱកាសមួយ សម្រាប់បណ្តុះបណ្តាលអំពើល្អ និងគុណធម៌ នៅក្នុងដួងចិត្តយើងគ្រប់ៗគ្នា។
Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo
   រក្សាសិទ្ធិគ្រប់យ៉ាងដោយ ទុយ វុឌ្ឍី ចេញផ្សាយឆ្នាំ ២០១៣
កែសម្រួលឡើងវិញដោយ៖ វ៉ន ណារ៉ូ ខែកុម្ភះ ឆ្នាំ២០២២